Posts

ភ្នំបូកគោ

ភ្នំបូកគោ ភ្នំបូកគោ ​មានចំងាយ ៤២​គីឡូម៉ែត្រពី​ ក្រុងកំពត  ។​ ក្រុមបរទេសបានមកដល់ដំបូងគេនៅឆ្នាំ​១៩១៧ លុះក្រោមមកជនជាតិបារាំងម្នាក់ឈ្មោះ រូលួស បានរៀបចំឡើងនាថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរាជ្ជកាល​ ព្រះបាទស៊ីសុវត្ថិ  ។ កាលដំបូងឡើយ បូកគោ​ជា​ទី​កន្លែង​សំរាប់​សំរាក​លំហែ​កាយ​របស់​ពួក​អាណានិគម​បារាំង​ក្នុង​ការ​ផ្លាស់​ប្តូរ​ធាតុអាកាស​នៃ​តំបន់​វាលរាប​ទី​តំបន់​កំពូល​ភ្នំ​នា​ឆ្នេរសមុទ្រ។ ភ្នំបូកគោមានកំពស់ ១០៧៥​ម៉ែត្រ ធាតុអាកាសនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខជាតិទាំងទ្បាយមានភាពរីកស្រស់គ្រប់ពេលវេលា ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ ដូច​ជា​មាន​ផ្ទាំង​ថ្មដា​ធំៗ​ជា​ច្រើន​ឥតគណនា​នៅ​រាយប៉ាយ​ក្រោម​ដើម​រុក្ខជាតិ ខ្លះ​នៅ​កណ្តាល​វាល ខ្លះ​ទៀត​មើល​ទៅ​មាន​រាង​ដូចជា​រូបសត្វ​ផ្សេងៗ ឬ ជារាងសំពៅ ... ។ ពី​កំពូល​ភ្នំបូកគោ គេ​អាច​មើល​ឃើញ​នូវ​ទិដ្ឋទាព​ខ្លះៗ​នៃ ក្រុងកំពត   ក្រុងកែប   ក្រុងព្រះសីហនុ  ព្រមទាំងផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃ។បើនិយាយពីភ្ញៀវទេសចរណ៍និយមទៅលេងពេលរដូវបុណ្យទានច្រើនបំផុត។

ភ្នំគូលេន

Image
Phnom Kulen Phnom Kulen appears as a long, continuous silhouette in the background Elevation ៤៨៧ m (១៥៩៨ ft) Location Phnom Kulen Location of Phnom Kulen in Cambodia ភ្នំគូលេន ស្ថិតនៅក្នុង ស្រុកស្វាយលើ  និង ស្រុកវ៉ារិន  ចំងាយ ៦០គីឡូម៉ែត្រពី ក្រុងសៀមរាប  និងប្រហែល ២៥គីឡូម៉ែត្រពី​ ប្រាសាទបន្ទាយស្រី ។ ភ្នំគូលេនមានឈ្មោះដើមថា  មហិន្រ្ទព៌ត  ជាកន្លែងដែលព្រះបាទជ័យវរ្ម័នទី២ ប្រារព្ធធ្វើពិធីទេវរាជ និងប្រកាសឯករាជ្យពីប្រទេសជ្វាក្នុងឆ្នាំ​៨០២ ដែលជាពេលដែលសម័យអង្គរកើតឡើង។ ភ្នំនេះជាទីក្រុងរបស់ចក្រខ្មែរ (អាណាចក្រខ្មែរ)ដំបូងគេជិតកន្លះសតវត្សមុនពេលប្តូរទៅហិហរាល័យ ដែលឥឡូង​នេះហៅថា រលួស ។ មានប្រាសាទប្រហែល ២០​ ត្រូវបានរកឃើញនៅលើភ្នំនេះ។

ប្រាសាទភិមានអាកាស

Image
ប្រាសាទភិមានអាកាស ប្រាសាទភិមានអាកាស ឈ្មោះ: ប្រាសាទភិមានអាកាស អ្នកកសាង: ព្រះបាទជយវីរវម្ម៌ កាលបរិច្ឆេទកសាង: ចុងសតវត្សទី១០ ដើមសតវត្សទី១១ ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា ទីតាំង: តំបន់អង្គរ នៅដើមសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទជយវីរវម្ម៌ បានកសាងប្រាសាទភិមានអាកាលធ្វើជាប្រាសាទសម្រាប់រាជរបស់ព្រះអង្គ (ប្រាសាទភ្នំ)។ ការស្ថាបនាទើបតែបានពាក់កណ្តាល ក៏ត្រូវព្រះបាទសូរ្យវម្ម៌ទី១ ដណ្តើមរាជហើយកសាងបន្ត។ ប្រាសាទភិមានអាកាសស្ថិតក្នុងទីធ្លា  ព្រះបរមរាជវាំង សំរាប់គោរពបូជារបស់ទ្រង់ ។ ប្រាសាទនេះត្រូវបានអភិសេកដំបូងដោយមានប្រាង្គមាសតាមសំដីអ្នកដំណើរចិនឈ្មោះ ជីវ តាក្វាន់ ហើយវាមានទំនាក់ទំនងដល់រឿងព្រេងដំណាលថាប្រាង្គមាសនៅក្នុងព្រះបរមរាជវាំងអង្គរដែលជាកនែ្លងព្រលឹង នាគរាជក្បាល៩ បានរស់នៅ និងបានប្រែក្រទ្បាខ្លួនជាស្រីស្អាតម្នាក់ចំពោះព្រះអង្គ ដើម្បីរួមដំណេកជាមួយទ្រង់រៀងរាល់យប់ នៅលើប្រាង្គមាសនេះមុនពេលព្រះអង្គចូលបន្ទប់អគ្គមហេសី និងស្រីស្នំផេ្សងៗទៀត ប្រសិនព្រះអង្គបាត់មួយយប់ គេជឿថាទ្រង់នឹងស្លាប់កនែ្លងខាងជើង និងខាងត្បូងបានកើតឡើងនៅសតវត្សទី១១ គេជឿជាក់ថា កនែ្លងទាំងពីរនេះគឺជាឃ្លាំង ប៉ុនែ្តប្រភពផេ្សងទៀត និយាយថា​កនែ្...

ប្រាសាទភ្នំបាខែង

Image
ប្រាសាទភ្នំបាខែង ប្រាសាទភ្នំបាខែង ឈ្មោះ: ប្រាសាទភ្នំបាខែង អ្នកកសាង: ព្រះបាទយសោវរ្ម័នទី១ កាលបរិច្ឆេទកសាង: ៨៨៩ - ៩១០ ឧទ្ទិសថ្វាយ: ព្រះសិវ ស្ថាបត្យកម្ម: ខ្មែរ ទីតាំង: ក្រុងអង្គរ   ខេត្តសៀមរាប កនែ្លងដែលភ្ញៀវទេសចរបរទេស តែងតែមកពពាក់ពពូនគ្នា មុនពេលដែលពួកគេត្រូវបញ្ចប់ ដំណើរទេសចរណ៍នៅលើទឹកដី  ខេត្តសៀមរាប  មុនពេល ដែលរាត្រីកាលមកដល់នោះ គឺប្រាសាទភ្នំបាខែង ទីនោះគឺជាទីប្រជុំនូវភ្ញៀវទេសចរ រាប់រយនាក់ក្នុងមួយថៃ្ងៗ ដើម្បីមើលថៃ្ងលិច និងមើលទេសភាព នៅតំបន់អង្គរស្ទើរតែទាំងមូល ។ ប្រាសាទភ្នំបាខែងជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិ ដែលគេចាត់ទុកជា ប្រាសាទភ្នំមានតួប៉មប្រាំខ្វែងគ្នា និងមានប្រាំថ្នាក់។ ប្រាសាទនេះស្ថិតនៅខាងឆ្វែងដៃផ្លូវពី  អង្គរវត្ត ទៅ  អង្គរធំ  ជាកន្លែងដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើននៅពេលថ្ងៃលិច។ ប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០ នៅរាជ ព្រះបាទយសោវរ្ម័នទី១  (៨៨៩-៩១០) ដែលគោរពព្រហ្មមញ្ញសាសនា។ ភ្នំបាខែងមានកំពស់ ៦៥ម។ ប្រាសាទភ្នំបាខែងមានកំពូល ១០៩ និងមានកំពស់៤៥ម។ ប្រាសាទនេះតំណាងឱ្យភ្នំព្រះសុមេរុ។ ប្រាសាទនេះមាន៧ជាន់ គឺជាន់ក្រោម ថ្...

ប្រាសាទភ្នំបាណន់

Image
ប្រាសាទភ្នំបាណន់ ស្ថិតនៅភូមិបាណន់  ឃុំកន្ទឺ2   ស្រុកបាណន់ ដែលមានចម្ងាយប្រមាណ ២៤គម ពីទីរួមខេត្តបាត់ដំបងភាគខាងត្បូង។ ប្រាសាទភ្នំបាណន់ជាកន្លែងប្រវត្តិសាស្រ្តមួយដ៏ល្អឯក និងជាសំនង់ប្រាសាទបុរាណមួយដែលសល់តាំងពីសម័យមុនអង្គរមកម្លេះ។ ស្ថាបត្យកម្ម ប្រាសាទភ្នំបាណន់មានរាងចតុកោណកែងមានបណ្តោយប្រវែង៦០ម៉ែត្រនិងទទឹង៤០ម៉ែត្រ មានប្រាង្គប្រាសាទចំនួន៥ ដែលប្រាង្គ៤សងខាងតំណាងឲ្យទ្វីប ឬទិសធំៗទាំង៤ ឯប្រាង្គធំ កណ្តាលកម្ពស់២៥ម៉ែត្រ តំណាងឲ្យភ្នំព្រះសុមេរុ។ ប្រាសាទភ្នំបាណន់ជាស្នាព្រះហស្ថដ៏ល្អឯកនៃ ព្រះបាទឧទយាទិត្យវរ្ម័ន ក្នុង គស១០៥០ និងបានបង្ហើយការស្ថាបនាដោយ  ព្រះបាទជ័យជេដ្ឋាទី២ ក្នុងគស១១១២។ ប្រាសាទនេះត្រូវបានសាងសង់លើកំពូលភ្នំធម្មជាតិ កម្ពស់៧៥ម ពីដីដោយប្រាង្គកណ្តាលធ្វើពីថ្មភក់ និងប្រាង្គជុំវិញ ធ្វើពីថ្មភក់ លាយថ្មបាយកៀ្រមហើយស្ថិតក្នុងរចនាបថមុនអង្គរ ។

ប្រាសាទព្រះគោ

Image
ប្រាសាទព្រះគោ ឈ្មោះ: ប្រាសាទព្រះគោ អ្នកកសាង: ព្រះបាទឥន្រ្ទវរ្ម័នទី១ កាលបរិច្ឆេទកសាង: ៨៧៩ ឧទ្ទិសថ្វាយ: ព្រះឥសូរ ស្ថាបត្យកម្ម: ខ្មែរ ប្រាសាទព្រះគោ  ជា​ប្រាសាទ​មួយ​ស្ថិតនៅចន្លោះ​ បា្រសាទបាគង  និង​ ប្រាសាទលលៃ  នៅ​ខាងលិច​ផ្លូវ​ទៅកាន់ប្រាសាទបាគង។ ប្រាសាទ​នេះ​ត្រូវបាន​កសាងឡើង​នៅ​សតវត្សរ៍ទី៩ ដោយ​ ព្រះបាទឥន្រ្ទវរ្ម័នទី១ (៨៧៧​-​៨៨៩) ដើម្បី​ឧទ្ទិស​ដល់​ ព្រះឥសូរ ​ក្នុង​ ព្រហ្មញ្ញសាសនា ​។ នេះ​ក៏ជា​ប្រាសាទ ដែល​សង់ឡើង​ដើម្បី​ឧទ្ទិសថ្វាយ​ដល់​ព្រះមាតាបិតា​របស់​ព្រះអង្គ និង​បុព្វជន  ព្រះបាទជ័យវរ្ម័នទី២  និង​ព្រះអគ្គមហេសី​។          

ប្រាសាទបាគង

Image
ប្រាសាទបាគង ប្រាសាទបាគង ឈ្មោះ: ប្រាសាទបាគង អ្នកកសាង: ព្រះបាទឥន្រ្ទវរ្ម័នទី១ កាលបរិច្ឆេទកសាង: ៨៨១ ឧទ្ទិសថ្វាយ: ព្រះឥសូរ ស្ថាបត្យកម្ម: ខ្មែរ ទីតាំង: ខាងត្បូង  ប្រាសាទព្រះគោ ខេត្តសៀមរាប ប្រាសាទបាគង ស្ថិតនៅខាងត្បូងបំផុតក្នុងចំណោម  ប្រាសាទរលួស ដែល  ព្រះបាទឥន្រ្ទវរ្ម័នទី១  បានកសាងនៅ ឆ្នាំ៨៨១ នៃគ្រិស្តសករាជ ។ ប្រាសាទនេះ មានទ្រង់ទ្រាយ ខ្ពស់សង់ពីលើខឿន ៣ជាន់ សម្រាប់តម្កល់លិង្គទេវរាជ ឈ្មោះ "ឥន្រេ្ទស្វរ" ដែលផ្តល់តមៃ្លទៅលើ លទ្ធិបុគ្គលនិយម  ដែលជាមែកធាងមួយនៃ លទ្ធិទេវរាជ ។ ប្រាសាទនេះមាន កំពែងខាងក្រៅធ្វើអំពី ថ្មបាយកៀ្រម មួយចំណែកកប់បាត់ទៅ ក្នុងព្រៃមួយចំណែកទៀតបាក់បែក ខូចអស់ដែលមានបណ្តោយ ៨៥០ម៉ែត្រ ទទឹង ៥០ម៉ែត្រ ដោយមាន សិន្ធុព័ទ្ធជុំវិញទទឹង ៦០ម៉ែត្រ ប៉ុនែ្តទឹកស្រះរីងខះអស់នៅសល់តែ ទិសខាងកើតទេ មានប្រាសាទតូចៗព័ទ្ធជុំវិញ ប្រាសាទធំសង់ពីថ្មប្រផេះ ប្រកបដោយ ក្បូរច្បាច់រចនារស់រវើក ។ ប្រាសាទកណ្តាលមានលក្ខណៈជាភ្នំមាន ៥ថ្នាក់ដោយមានជណ្តើរឡើងទៅលើគ្រប់ទិសទាំង ៤តែជញ្ជាំងទិសខាងកើតនៅ ល្អជាងគេ នៅហោជាងទ្វារខាងកើត មានរូបចម្លាក់យក្សក្រុងរាពណ៍ឬ ឥន្ទជិត ថែ្លងសរកើតជាចំណងនាគបាស ទៅរុំព...