ប្រាសាទភិមានអាកាស
ប្រាសាទភិមានអាកាស
ប្រាសាទភិមានអាកាស | |
---|---|
![]() | |
ឈ្មោះ: | ប្រាសាទភិមានអាកាស |
អ្នកកសាង: | ព្រះបាទជយវីរវម្ម៌ |
កាលបរិច្ឆេទកសាង: | ចុងសតវត្សទី១០ ដើមសតវត្សទី១១ |
ឧទ្ទិសថ្វាយ: | ព្រហ្មញ្ញសាសនា |
ទីតាំង: | តំបន់អង្គរ |
នៅដើមសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទជយវីរវម្ម៌ បានកសាងប្រាសាទភិមានអាកាលធ្វើជាប្រាសាទសម្រាប់រាជរបស់ព្រះអង្គ (ប្រាសាទភ្នំ)។ ការស្ថាបនាទើបតែបានពាក់កណ្តាល ក៏ត្រូវព្រះបាទសូរ្យវម្ម៌ទី១ ដណ្តើមរាជហើយកសាងបន្ត។ ប្រាសាទភិមានអាកាសស្ថិតក្នុងទីធ្លា ព្រះបរមរាជវាំងសំរាប់គោរពបូជារបស់ទ្រង់ ។ ប្រាសាទនេះត្រូវបានអភិសេកដំបូងដោយមានប្រាង្គមាសតាមសំដីអ្នកដំណើរចិនឈ្មោះ ជីវ តាក្វាន់ ហើយវាមានទំនាក់ទំនងដល់រឿងព្រេងដំណាលថាប្រាង្គមាសនៅក្នុងព្រះបរមរាជវាំងអង្គរដែលជាកនែ្លងព្រលឹង នាគរាជក្បាល៩ បានរស់នៅ និងបានប្រែក្រទ្បាខ្លួនជាស្រីស្អាតម្នាក់ចំពោះព្រះអង្គ ដើម្បីរួមដំណេកជាមួយទ្រង់រៀងរាល់យប់ នៅលើប្រាង្គមាសនេះមុនពេលព្រះអង្គចូលបន្ទប់អគ្គមហេសី និងស្រីស្នំផេ្សងៗទៀត ប្រសិនព្រះអង្គបាត់មួយយប់ គេជឿថាទ្រង់នឹងស្លាប់កនែ្លងខាងជើង និងខាងត្បូងបានកើតឡើងនៅសតវត្សទី១១ គេជឿជាក់ថា កនែ្លងទាំងពីរនេះគឺជាឃ្លាំង ប៉ុនែ្តប្រភពផេ្សងទៀត និយាយថាកនែ្លងពីរនេះបានធ្វើឡើងដើម្បីទុកទទួលភ្ញៀវបរទេសថានៈខ្ពង់ខ្ពស់។[១]
ប្រាសាទភិមានអាកាស ឬ ប្រាសាទវិមានអាកាសជាប្រាសាទមួយដែលកសាងឡើងអំពីថ្មភក់នៅលើ ជើងគ្រឹះថ្មបាយក្រៀមមានបីជាន់ស្រដៀងនឹងប្រាសាទពីរ៉ាមីដ ។ កម្ពស់នៃជើងគ្រឹះប្រាសាទវិមានអាកាសទាំងបីជាន់ប្រហែលជា ១២ ម៉ែត្រមានសណ្ឋានជាបួនជ្រុងទ្រវែងមានជណ្តើរចោតទាំងបួនផ្នែក ។ ចំណែកឯផ្លូវចូលទស្សនាព្រះរាជវាំងត្រូវដើរឆ្លងកាត់ជើងគ្រឹះ ឡើងលើព្រះពន្លាខ្ពស់ទៅតាមជណ្តើរគ្រុឌព្រោះព្រះរាជវាំងនេះ តាំងនៅលើព្រះពន្លាខ្ពស់ពេលណាយើងឡើងទៅកាន់ព្រះពន្លានឹងឃើញ បដិមាផុសរូបសិង្ហរចនាបថសម័យបាយ័នឈរយ៉ាងអង់អាចនៅក្បាលជណ្តើរ ទាំងសងខាង ។ នៅលើព្រះពន្លានេះនៅមានស្លាកស្នាមការសង់ព្រះពន្លាក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ ដែលគេប្រើសម្រាប់រាជការត្រួតពល ឬ ប្រារព្ធវិធីខាងសាសនាផ្សេងៗ ។ បច្ចុប្បន្ននេះមិននៅសេសសល់ស្លាកស្នាមទៀតឡើយព្រោះសំណង់ទាំងនោះ ធ្វើអំពីឈើ ។ តើប្រាសាទភិមានអាកាសមានអ្វីទស្សនាខ្លះ? ប្រាសាទវិមានអាកាស តាំងនៅលើជើងគ្រឹះខ្ពស់បីជាន់ មួយជាន់ៗមានកម្ពស់ ៤ ម្រ៉ែត ។ ជាន់ក្រោមបង្អស់មានទទឹង ២៨ ម្រ៉ែត នៅជួរទិសខាងជើង-ត្បូង ចំណែកបណ្តោយមានប្រវែង ៣៥ ម្រ៉ែត នៅជួរទិសខាងកើត-លិច ។ ជើងគ្រឹះប្រាសាទទាំង ៣ ជាន់ជាផ្លូវឡើងទៅកាន់ប្រាសាទបានដែលមាន ជណ្តើរនៅកណ្តាលជើងគ្រឹះទាំង ៤ ទិស ។ ប៉ុន្តែភាគច្រើនបាក់បែកស្ទើរអស់ ហើយកន្លែងដែលនៅមានសភាពល្អបំផុត គឺនៅផ្នែកទិសខាងលិច ។ ផ្នែកទាំង ២ នៃជណ្តើរឡើងអមសងខាងដោយបដិមាផុសរូបសិង្ហនិង រូបដំរីនៅមុំជើងគ្រឹះ ទាំង ៣ ជាន់។ តួប្រាសាទលើជើងគ្រឹះជាន់លើបង្អស់ផ្នែកក្រៅជារោងថែវ ធ្វើអំពីថ្មភក់ ផ្នែកក្នុងជាតួប្រាសាទលើជើងគ្រឹះជាន់លើបង្អស់ផ្នែកក្រៅជារោង ថែវធ្វើអំពីថ្មភក់ផ្នែកក្នុងជាតួប្រាសាទសង់លើជើងគ្រឹះកម្ពស់ ២,៥ ម្រ៉ែត ។ តាមអ្នកដំណើរចិនឈ្មោះជីវ តាក្វាន់បានឲ្យដឹងថានៅក្នុងប្រាសាទនេះស្តេចនឹងត្រូវយាងមក ផ្ទុំជាមួយនឹងនាងនាគក្បាល ៩ ដែលប្រែក្រឡាជាស្រីស្អាតរាល់យប់តាមពង្សាវតារបានតំណាលតៗគ្នានៅ ក្នុងស្រទាប់មជ្ឈដ្ឋានជនជាតិចិន ដែលមករស់នៅក្នុងក្រុងព្រះនគរសម័យនោះ ។ ស្រះទឹកហ្លួង មានសណ្ឋានរាង ៤ ជ្រុងទ្រវែងមានទទឹង ៤៥ ម្រ៉ែត បណ្តោយ ១២៥ ម្រ៉ែត ។ គែមស្រះជាថ្មភក់ព័ទ្ធជុំវិញជាច្រើនជាន់ចោតចុះផ្នែកខាងក្រោម ។ គេជឿថាស្រះនេះកសាងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ ហើយឆ្លាក់រូបបន្ថែមក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី៧ ។ នៅត្រង់បរិវេណខាងត្បូងនៃស្រះមានកំពែង វែងតទៅទិសខាងលិចបន្តិច គេសន្និដ្ឋានថា កំពែងនេះសាងឡើងដើម្បីបាំងដីពីប្រាសាទវិមានអាកាសកុំអោយហូរចុះ មកស្រះ ។ ចំណុចដែលគួរអោយស្ញប់ស្ញែងនៃកំពែងនេះគឺរូបចម្លាក់ល្អឥតខ្ចោះ ហើយមានរូបខ្លះស្រដៀងនឹងរូបចម្លាក់នៅតាមជញ្ជាំងទីព្រះលានស្តេចគម្លង់ ។ ស្រះទឹកខាងកើត នៅទិសខាងកើតនៃគោបុរៈខាងជើង ។ មានទទឹង ២០ ម៉្រែត បណ្តោយ ៤០ ម្រ៉ែត មានសណ្ឋានជាស្រះថ្មភក់ដែលមានជម្រៅ ៤,៥ ម្រ៉ែត ។ គេជឿថាស្រះនេះគឺជាផ្នែកមួយនៃព្រះរាជវាំងដែលកសាងឡើងក្នុង បរិវេណនេះលើកដំបូង ។ របៀង និង ស្រះទឹកខាងលិចនៃស្រះទឹកហ្លួង នៅខាងលិចគោបុរៈខាងជើង ។ ខាងក្រៅជាកំពែងថ្មបាយក្រៀមមានលក្ខណៈទ្រុឌទ្រោម ។ បន្ទាប់មកទៀតជាស្រះទឹកខ្នាតតូច និង របៀងទាបៗ ហើយចំណុចដែលគួរអោយស្ញប់ស្ញែងមួយកន្លែងទៀត គឺរូបចម្លាក់នៅលើកំពែង ។ របៀងខាងកើត មានសណ្ឋានជារូបកាកបាទ មានសសរមូលនៅខាងក្រោម ប៉ុន្តែឥឡូវនេះត្រូវដើមឈើដុះគ្របជិតស្ទើរអស់ ប្រសិនបើយើងដើរទៅទស្សនាមានការលំបាកបន្តិច។
Comments
Post a Comment