អង្គរវត្ត ស្ថិតនៅក្នុង
ខេត្តសៀមរាប មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ វាជាប្រជុំអគារប្រាសាទ
ព្រហ្មញ្ញសាសនាធំបំផុតនិងវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទត្រូវបានកសាងឡើងដោយ
សូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យនិងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើ
ពិភពលោក។ សង់ឡើងនៅដើមសតវត្សទី១២នៅ
យសោធរបុរៈ (សម័យបច្ចុប្បន្ន
អង្គរ)
អធិរាជាណាចក្រខ្មែរ ជាប្រាសាទតំណាងនិងព្រះសុសានចុងក្រោយរបស់ព្រះអង្គ។ ដែលងាកចេញពីប្រពៃណី
សិវនិយមនៃព្រះរាជាមុនៗ អង្គរវត្តដែលជំនួសមកវិញ ឧទ្ទិសដល់
ព្រះវិស្ណុ។ ជាប្រាសាទដែលនៅគង់វង្សល្អបំផុតនៅស្ថានីយនេះ វាគឺជាប្រាសាទតែមួយគត់ដែលបានបន្សល់ទុកនូវមជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន – ដំបូងព្រហ្មញ្ញសាសនាបូជាដល់ព្រះ
វិស្ណុ ក្រោយមក
ពុទ្ធនិយម។ ប្រាសាទនេះស្ថិតនៅក្នុងរចនាបថបុរាណជាន់ខ្ពស់កំពូលនៃ
ស្ថាបត្យកម្មខ្មែរ។ វាបានក្លាយជានិមិត្តរូប
កម្ពុជា[១] ដែលរំលេចលើ
ទង់ជាតិរបស់ប្រទេស ជារូបភាពតំណាងប្រទេសជាតិ
ខ្មែរ និងវាក៏ជាការទាក់ទាញពួកអ្នកទេសចរណ៍សំខាន់របស់ប្រទេសនេះផងដែរ។
អង្គរវត្តរួមផ្សំនូវគ្រោងការគ្រឹះពីរនៃស្ថាបត្យកម្មប្រាសាទខ្មែរ:
ប្រាសាទភ្នំ និង
ប្រាសាទដែលមានថែវចុងក្រោយគេ ដោយផ្អែកលើស្ថាបត្យកម្មទ្រាវិដដើមដំបូង រួមមានលក្ខណៈពិសេសដូចជា
ជគតិ។ ប្រាសាទត្រូវបានរចនាដើម្បីតំណាង
ភ្នំព្រះសុមេរុ លំនៅនៃ
ពួកទេវៈក្នុង
ទេវកថាព្រហ្មញ្ញ: ក្នុង
កសិណរឺ
គូទឹកព័ទ្ធជុំ វិញប្រហែលជា ១៦គ.ម ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយប្រវែង១៥០០ម x ទទឹង១៣០០ម លើ២០០ម ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង២៥០ម ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម និងជញ្ជាំងខាងក្រៅ៣,៦ សហាតិមាត្រ (២,២ ម៉ៃ.)វែងគឺជាថែវមានបីជ្រុង ដែលថែវនីមួយៗឡើងខ្ពស់ទៅថែវដែលជាប់គ្នា។ នៅចំកណ្ដាលនៃប្រាសាទបញ្ឈរនូវ
ជួរចតុរង្គនៃប៉ម។ មិនដូចប្រាសាទនៅអង្គរភាគច្រើនទេ អង្គរវត្តបែរមុខទៅទិសខាងលិច ពួកអ្នកប្រាជ្ញវែកញែកថាជាចំណុចសំខាន់នៃប្រាសាទនេះ។ ប្រាសាទនេះត្រូវបានគេកោតសរសើរដោយសារភាពសម្បើមនិងរុងរឿងនៃស្ថាបត្យកម្មនេះ
ចម្លាក់លៀនលឹមៗដែលលាតសន្ធឹង និងដោយសារ
ពពួកទេវតាដែលតាក់តែងលើជញ្ជាំងប្រាសាទ។
Comments
Post a Comment