ប្រាសាទភ្នំជីសូរ
ប្រាសាទភ្នំជីសូរ
ប្រាសាទភ្នំជីសូរ | |
---|---|
![]() | |
ឈ្មោះ: | ប្រាសាទភ្នំជីសូរ |
អ្នកកសាង: | ព្រះបាទសូរ្យវរ្ម័នទី១ |
កាលបរិច្ឆេទកសាង: | ដើមសតវត្សរ៍ទី១១ (១០០២-១០៥០) |
ឧទ្ទិសថ្វាយ: | ព្រហ្មមញ្ញសាសនា |
ស្ថាបត្យកម្ម: | ខ្មែរ |
ទីតាំង: | ស្រុកសំរោង ខេត្តតាកែវ |
ភ្នំជីសូរ ស្ថិតនៅក្នុង ភូមិស្លា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មានចម្ងាយប្រហែល៦២គីទ្បូមែត្រពីទីក្រុងភ្នំពេញ។ គេអាចធ្វើដំណើរពីទីក្រុងភ្នំពេញទៅកាន់ទីនោះបាន តាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ ដោយចំណាយពេល១ម៉ោង បន្ទាប់មក បត់ចូលតាមផ្លូវលំចំងាយ៥គីទ្បូមែត្រពីផ្លូវជាតិ។ ប្រសិនបើគេធ្វើដំណើរពីទីរួម ខេត្តតាកែវវិញ គេចំណាយពេលត្រឹមតែ១៥នាទី ប៉ុណ្ណោះក្នុងចំងាយផ្លួវ១៧គីទ្បូមែត្រ។[១]
ប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកំពស់ ៣៨០ម៉ែត្រ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះសាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម និងទទឹង ៥០ម និងមានថែវ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២ មានទំហំតូចជាងថែវទី១ និងនៅចំកណ្តាល មានទីសក្តារៈមួយដែលសំខាន់ ហោយមានទ្វារឆ្លាស់ពីរ ខាងក្នុងមានបដិមាករមួយធ្វើអំពីឈើ។ ដោយឡែកទៀត គេប្រទះឃើញក្បាច់ចំលាក់យ៉ាងល្អប្រណិតនៅផ្តែរ និងសរសរពេជ្រ[២]។
Comments
Post a Comment